Phyto Calcium
តើ អ្នកចង់ធ្វើអ្វីគ្រប់យ៉ាងដើម្បីកាត់បន្ថយការប្រឈមមុខនឹងជម្ងឺ ពុកឆ្អឹង ជម្ងឺពោះវៀនធំ និង ជម្ងឺមហារីក ផ្សេងៗទៀត ព្រមទាំងបង្កើនកម្រិតដែលមានគុណប្រយោជន៍នៃ លីប៉ូប្រូតេអ៊ីន ដែលមានដង់ស៊ីតេខ្ពស់ (HDLs ប្រភេទកូលេស្តេរ៉ូលល្អ) ហើយនិងទ្រទ្រង់ប្រព័ន្ធការពាររាងកាយមែនទេ ?

សម្រាប់អ្នកតាមដានអំពីបែបផែនជីវិតដែលមានសុខភាពប្រសើរ ច្បាស់ជាបានដឹងថា ពួកយើងឧស្សាហ៍បញ្ជាក់អំពីវិធីសាស្ត្រចំណីអាហារសុទ្ធ (Whole Food) ។ ចំណីអាហារសុទ្ធមានន័យស្មើនឹងពាក្យ Nutraceuticals ។ សម្រាប់អ្នកមិនធ្លាប់បានដឹង Nutraceuticals ជាវិធីសាស្ត្រមួយក្នុងចំណោមវិធីសាស្ត្រដែលល្អបំផុតក្នុងការបូកបង្គ្រប់អាហារប្រចាំថ្ងៃរបស់អ្នក ។ ដោយមិនមែនផ្ដល់ឲ្យនូវអាហារបែបសំយោគបំបែកធាតុ វិធីសាស្ត្រអាហារសុទ្ធផ្ដល់ឲ្យទាំងស្រុងនូវបណ្ដាញ (ម៉ាទ្រីស) ចំណីអាហារពីធម្មជាតិទាំងស្រុង ដែលរួមបញ្ចូលទាំងប្រភេទខ្លះធ្លាប់ស្គាល់ និង ខ្លះមិនស្គាល់ ។ អ្នកអាចមើលឃើញថា គ្មានអាហារសម្រាប់ធំធាត់ណាដែលត្រូវបានរចនាមកឲ្យធ្វើការតែឯងនោះទេ ។ ពពួកវីតាមីន និង សារធាតុរ៉ែភាគច្រើនធ្វើការជាបណ្ដាញម៉ាទ្រីស ប្រសិនបើពួកវាត្រូវយកមកប្រើប្រាស់ឲ្យបានលទ្ធផលល្អបំផុត និង ធ្វើឲ្យរាងកាយរួចរាល់ពេញលេញ ។
ហេតុដូច្នេះហើយ ពួកយើងគិតពីប្រភេទកាល់ស្យូមបំប៉នដែលប្រសើរបំផុតមួយ ដែលបានមកពីផ្កាថ្មក្នុងសមុទ្រ ។ កាល់ស្យូមផ្កាថ្មីជាអាហារបំប៉នដ៏អស្ចារ្យមួយ ឬដូចដែលយើងចូលចិត្តហៅថាជា អាហារសុទ្ធ Whole Food Nutraceutical ។
គ្រប់គ្នានិយាយអំពីរឿងនេះ ប៉ុន្តែតិចតួចប៉ុណ្ណោះដែលបានយល់
តើអ្នកដឹងទេថា សម្រាប់ការនិយាយអំពី កាល់ស្យូម យើងគ្រប់គ្នាមិនបានដឹងពាក់កណ្ដាលនៃការពិតទាំងអស់ពីអ្វីដែលកាល់ស្យូមផ្ដល់ឲ្យរាងកាយផង ? សារធាតុលោហៈរឹងល្មមប្រភេទដូចប្រាក់មួយនេះ ជាសារធាតុរ៉ែដ៏លើសលប់បំផុតក្នុងរាងកាយមនុស្ស ហើយទម្ងន់ខ្លួនមនុស្សយើងសរុបមានវាដល់ទៅ 2% ។ តាមការស្មាន គ្មានសារធាតុណាផ្សេងដែលមានតួនាទីចាំបាច់ និង សកម្មដូចកាល់ស្យូមទេ ។ លំហូរនៃឈាមត្រូវការកាល់ស្យូមយ៉ាងខ្លាំង ដែលហេតុនេះហើយទើបរាងកាយមនុស្សយើងត្រូវបានរចនាឡើងដោយមានគ្រឿងរក្សាលំនឹងធាតុក្នុងខ្លួន ដើម្បីរក្សាកម្រិតកាល់ស្យូមឲ្យមានស្ថិរភាពពេញមួយជីវិត ។ ដោយសារហេតុផលទាំងនេះបូករួមទាំងហេតុផលផ្សេងទៀត ទើបឱសថដែលល្អបំផុតសព្វថ្ងៃជាប្រភេទអាហារដែលសម្បូរទៅដោយកាល់ស្យូម ហើយក្នុងនោះផងដែរ អាហារដែលល្អបំផុតសម្រាប់ពេលបច្ចុប្បន្នជាប្រភេទដែលមានផ្ទុកកាល់ស្យូមប្រភេទ ជីវស្រូប និង ជីវពេញលេញ ជាមួយនឹងបណ្ដាញម៉ាទ្រីសបង្គ្រប់ជាតិរ៉ែពេញលេញរបស់វា ។
រឿងពិតខ្លះអំពី កាល់ស្យូម ៖
- ·បើអ្នកមានផ្កាក្រចកច្រើន នោះមានន័យថា កម្រិតជាតិកាល់ស្យូមរបស់អ្នកខ្សោយ ។
- ·បើអ្នកធ្លាប់ពុកធ្មេញ អ្នកច្បាស់ជាខ្វះជាតិកាល់ស្យូម បើមិនអញ្ចឹងទេ មានន័យថា អាហារជាតិស្ករខ្ពស់របស់អ្នកបានបំផ្លាញកាល់ស្យូមច្រើនជាងវាស្រូបចូលក្នុងខ្លួន ។
- ·ទាំងជម្ងឺពុកឆ្អឹង និង ទម្រង់មួយចំនួននៃជម្ងឺមហារីកសុទ្ធតែដោយសារកង្វះជាតិកាល់ស្យូម ។
- ·ភាគច្រើននៃបុរស ស្ត្រី និង កុមារនៅអាមេរិកមានកង្វះកាល់ស្យូម ។
- ·កាល់ស្យូមមិនត្រូវបានប្រើប្រាស់ដល់លទ្ធផលកំពូលទេ លុះត្រាតែមានជាតិរ៉ែ និង វីតាមីនបង្គ្រប់ ។
លើសពីកាល់ស្យូម
ចុះហេតុអ្វីបានជាអ្នកជ្រើសរើសយកកាល់ស្យូមផ្កាថ្មជាប្រភពកាល់ស្យូមដែលប្រសើរជាងគេ ? ទីមួយ ការហៅប្រភេទអាហារសុទ្ធ Nutraceutical ដោយខ្លីថា “កាល់ស្យូមផ្កាថ្ម” ជាការហៅខុស ។ ការហៅបែបនេះមានកំហុសធំ ។ កាល់ស្យូមគ្រាន់តែជាសារធាតុរ៉ែចំបងក្នុងសំណុំស្មុគស្មាញនេះ ប៉ុន្តែផលិតផលពីផ្កាថ្មដែលយើងបានផ្ដល់អនុសាសន៍នេះមានសព្វគ្រប់នូវបណ្ដាញម៉ាទ្រីសនៃសារធាតុរ៉ែតែម្ដង ។ កាល់ស្យូមផ្កាថ្មគឺជាសារធាតុដែលមិនមែនគ្រាន់តែជាកាល់ស្យូមធម្មតា ហេតុដូចនេះហើយយើងគួរហៅវាថា “រ៉ែផ្កាថ្ម” ។
ផ្កាថ្មត្រូវបានគេគិតថាមានផ្ទុកស្ទើរតែទាំងអស់នូវគ្រប់សារធាតុរ៉ែទាំងអស់ដែលរាងកាយយើងត្រូវការ ហើយវាក៏ត្រូវបានដឹងថាមានទំនាក់ទំនងយ៉ាងស៊ីសង្វាក់គ្នាជាមួយរូបរាងកាយមនុស្សផងដែរ ។ រឿងមួយដែលអ្នកមិនធ្លាប់បានឮពីមុន តែវាជាការពិតដែលពិតជាមានអត្ថប្រយោជន៍នោះគឺ សារធាតុរ៉ែផ្កាថ្មត្រូវបានគ្រូពេទ្យវះកាត់ឆ្អឹងយកមកប្រើប្រាស់នូវបំណែកនៃផ្កាថ្មដើម្បីធ្វើការតឆ្អឹង ព្រោះឆ្អឹង និង សរសៃពួរទទួលយកសារធាតុផ្កាថ្មយ៉ាងល្អ ។
សារធាតុរ៉ែទាំងឡាយជាមូលដ្ឋានគ្រឹះនៃសុខភាព ។ ចាប់តាំងអំពីឆ្អឹង ទៅដល់រាល់សកម្មភាពដ៏ច្រើនរបស់អង់ស៊ីម ទាំងក្នុង និង ក្រៅនៃបណ្ដាកោសិកា សារធាតុរ៉ែជាជាគន្លឹះឆ្ពោះទៅកាន់សុខភាពដ៏ល្អបរិបូរណ៍ ។ នេះអាចសម្រេចបានដោយការផ្គត់ផ្គង់ឲ្យរាងកាយនូវសារធាតុរ៉ែសំខាន់ៗដែលខ្វះខាត និង ដោយការផ្ដល់ឲ្យនូវការបង្កើនកម្រិតសារធាតុរ៉ែទូទៅ ដែលដោយហេតុនេះហើយ វាធ្វើឲ្យកម្រិត pH នៃអង្គធាតុរាវ និង ជាលិកាទាំងឡាយកើនឡើងទៅដល់កម្រិតពេញលេញដូចពីធម្មជាតិវិញ ។ កម្រិត pH ខ្ពស់ (អាល់កាឡាំង) មានសារសំខាន់ ព្រោះជម្ងឺភាគច្រើនរីកលូតលាស់នៅក្នុងកម្រិត pH ទាប (អាស៊ីដ) ។ នេះជាហេតុផលមួយដែលរ៉ែផ្កាថ្មពិតជាអស្ចារ្យសម្រាប់សុខភាព និង សម្រាប់គាំពារសុខភាពអ្នក ព្រោះវាជួយឲ្យរាងកាយរបស់អ្នកសម្រេចបាន pH អាល់កាឡាំង ។ លើសពីនេះទៅទៀត មនុស្សគ្រប់រូបសព្វថ្ងៃខ្វះខាតនូវសារធាតុរ៉ែចាំបាច់មួយ ឬ ច្រើនមុខ ពីព្រោះដីនាពេលបច្ចុប្បន្នថមថយគុណភាព ដោយសារការធ្វើកសិកម្មដែលគ្មាននិរន្តរភាព ។ នៅពេលដែលសារធាតុរ៉ែត្រូវបានផ្ដល់ឲ្យដោយទម្រង់សរីរាង្គដែលងាយស្រូបយក សុខភាពនឹងបានប្រសើរ ហើយរាងកាយអាចចាប់ផ្ដើមការព្យាបាលបាន ។
កំពូលឱសថពីសរីរៈក្រោមទឹក
ការប្រើប្រាស់ផ្កាថ្មធ្វើជាឱសថពីដំបូងបង្អស់មិនត្រូវបានកត់ត្រាទុកនោះទេ ប៉ុន្តែវាពិតជាបានចាប់ផ្ដើមតាំងពីរាប់ពាន់ឆ្នាំមុន ។ ការប្រើប្រាស់ឱសថដែលបានមកពីអតិសុខុមប្រាណនៅក្រោមទឹកត្រូវបានកត់ត្រាទុកយ៉ាងល្អនៅក្នុងអក្សរសិល្បិ៍អារ៉ាប់ និង ចិន ប៉ុន្តែការបញ្ជាក់យ៉ាងជាក់លាក់មួយអំពីការប្រើផ្កាថ្មត្រូវបានរកឃើញក្នុងឱសថបុរាណរបស់ឥណ្ឌា (Ayurvedic Medicine) ក្នុងពេលប្រមាណ 5,000 ឆ្នាំមុន ។
ផ្កាថ្មត្រូវបានប្រើប្រាស់ជាឱសថលើកដំបូងបង្អស់នៅលោកខាងលិច ដោយការទៅដល់របស់ពួកអារ៉ាប់ទៅកាន់ទ្វីបអឺរ៉ុប ។ ទស្សនវិទូអ៊ីរ៉ង់ Al-Kindi បានបញ្ចូលផ្កាថ្មក្នុង “គម្ពីររូបមន្តឱសថ” (គ.ស. 830) ដែលត្រូវបានទទួលយកដោយពិភពលោកអារ៉ាប់ ក្នុងពេលនៃការផ្លាស់ប្ដូរជំនឿទៅកាន់ អ៊ីស្លាម នៃពួកអ៊ីរ៉ង់ និង ក្រោយមកសាយភាយពេលយុទ្ធនាការទៅទិសខាងលិចរបស់ពួកគេ ។ ភស្តុតាងនៃការប្រើប្រាស់ផ្កាថ្មអាចមើលឃើញនៅឯឱសថស្ថានចាស់បំផុតក្នុងលោក (ស្ថាបនាឡើងឆ្នាំ 1685) ដែលនៅតែគង់វង្សនៅឡើយ ហើយត្រូវបានអភិរក្សទុកជាសារមន្ទីរនៅភាគខាងជើងប្រទេសអេស្ប៉ាញ ។ ក្នុងចំណោមដបជាជួរៗនៅលើធ្នើរបុរាណ វាមានដបសម្រាប់ដាក់ផ្កាថ្ម ដែលមានអក្សរចារិកថា “ផ្កាថ្មពណ៌ទង់ដែងជាប្រភេទផ្កាតែមួយគត់សម្រាប់ធ្វើឱសថ” ។ អក្សរចារិកមានបន្ថែមថា ផ្កាថ្មមានគុណប្រយោជន៍សម្រាប់បេះដូង និង ជួយបង្កើនអារម្មណ៍ល្អសម្រាប់អ្នកប្រើ ។ អំឡុងឆ្នាំ 1700 ដល់ 1900 ក្នុងប្រវត្តិសាស្ត្រ មិនមាននិយាយពីវានោះទេ ប៉ុន្តែតាមរឿងព្រេងតាមតំបន់បានឲ្យដឹងថា ផ្កាថ្មនៅត្រូវបន្តប្រើប្រាស់នៅតំបន់ Okinawa ។ ភាគច្រើនគេនិយាយថា សារធាតុរ៉ែផ្កាថ្មជាហេតុផលដែលមិនអាចប្រកែកបានក្នុងការដែលប្រជាជននៅ Okinawa មានអាយុវែង ។ ហើយបើមែននោះ កាល់ស្យូមក៏មានចំណែកដែលមានឥទ្ធិពលលើអាយុវែងរបស់ពួកគេផងដែរ ។
សត្វតូចក្នុងសមុទ្រមួយ ...
ផលិតផ្កាថ្មដោយស្រូបយកសារធាតុរ៉ែអ៊ីយ៉ុងក្នុងសមុទ្រ ហើយបម្លែងវាឲ្យទៅជាទម្រង់ផ្កាថ្ម ។ តុល្យភាពនៃរ៉ែផ្កាថ្មសរីរាង្គធម្មជាតិទាំង 74 នេះ ត្រូវបានប្រមូលយកពីកំណកផ្កាថ្មសមុទ្រ រួចបំបែកទៅជាម្សៅដែលល្អិតបំផុត ហើយនិងត្រូវបានសម្លាប់មេរោគដោយប្រព័ន្ធអូសូន ។ តុល្យភាពនៃរ៉ែទាំង 74 មានសារសំខាន់ ព្រោះរ៉ែនីមួយៗត្រូវការរ៉ែដទៃទៀតដើម្បីធ្វើការងាររបស់ខ្លួន ដោយរ៉ែទាំងនេះត្រូវប្រភេទរ៉ែមួយចំនួនផ្សេងគ្នាដែលទ្រទ្រង់ខ្លួនវា ។ គ្រប់សារធាតុរ៉ែទាំងអស់ត្រូវមានវត្តមានដើម្បីឲ្យរ៉ែផ្សេងទៀតធ្វើការបានពេញលេញ ។
ធម្មជាតិសរីរាង្គ (ដែលពីមុនត្រូវបានរំលាយដោយសត្វម្យ៉ាង) នៃរ៉ែផ្កាថ្មក៏មានសារសំខាន់ផងដែរ ។ វាមានការលំបាកក្នុងការស្វែងយល់ជ្រួតជ្រាបអំពីសារធាតុរ៉ែផ្សេងៗ ជាពិសេសពពួកមិនមែនសរីរាង្គ ។ ចំពោះរ៉ែផ្កាថ្មសរីរាង្គគឺមានកម្រិតងាយស្រូបយកខ្ពស់ ។ មនុស្សមួយចំនួនអះអាងថា រ៉ែផ្កាថ្មជាទម្រង់ដែលងាយស្រូបយកបាននូវកាល់ស្យូមខ្លាំងជាងគេ ។ តាមការសិក្សាបានចង្អុលប្រាប់ថា វាអាចនឹងងាយស្រូបយកកាល់ស្យូមជាងទម្រង់កាល់ស្យូមធម្មតា ឧទាហរណ៍ដូច កាល់ស្យូមកាបូណាត ។ ដូចនេះហើយ បណ្ដាញម៉ាទ្រីសសារធាតុរ៉ែរបស់វា ពិតជាជួយជំរុញការប្រើប្រាស់ជាតិកាល់ស្យូមក្នុងរាងកាយយ៉ាងប្រាកដ ។
ដូច្នេះតើហេតុអ្វីអ្នកគួរជ្រើសយករ៉ែផ្កាថ្មជាប្រភពកាល់ស្យូមរបស់អ្នក ?
អ្នកវិទ្យាសាស្ត្របានប្រាប់ថា កាល់ស្យូមផ្កាថ្មមិនត្រឹមតែដោះស្រាយបញ្ហាកង្វះជាតិកាល់ស្យូមប៉ុណ្ណោះទេ វាដោះស្រាយចំពោះតម្រូវការសារធាតុរ៉ែទាំងអស់ដែលយើងត្រូវការ ។ មនុស្សនាសម័យទំនើបកំពុងជួបប្រទះបញ្ហានៃកង្វះជាតិកាល់ស្យូម ។ ដីកសិកម្មបានបាត់បង់សារធាតុរ៉ែ ដោយសារកសិកម្មគ្មាននិរន្តរភាព និង ការបំពុលដី ។ ដូច្នេះបើសារធាតុរ៉ែមិនមាននៅក្នុងដីទៀតទេ ពួកវាក៏គ្មាននៅក្នុងចំណីអាហាររបស់យើងដែរ ។ ជម្ងឺជាង 157 មុខផ្សេងៗគ្នាត្រូវបានជាប់មកជាមួយកង្វះជាតិកាល់ស្យូម ។ ភាគច្រើននៃកង្វះទាំងនេះគឺនៅជាមួយរ៉ែមួយចំនួនតូច ហើយវាស្ទើរតែមិនអាចវិនិច្ឆ័យរោគបានដោយគ្រូពេទ្យឡើយ ។ មនុស្សយើងស្ទើរគ្រប់គ្នានឹងមានកង្វះជាតិរ៉ែ ប្រសិនបើដីដែលយើងប្រើដើម្បីដាំដុះដំណាំអាហារមិនបានបញ្ចូលជាតិរ៉ែ ។
សន្មតថាអ្នកបានដឹងអំពីភាពដែលអ្នកអាចនឹងមានកង្វះជាតិរ៉ែ អ្នកប្រហែលជាបានដឹងថាវាត្រឹមត្រូវណាស់ដែលអ្នកព្យាយាមលើកកំពស់សុខភាពរបស់អ្នក និង បង្គ្រប់អាហាររបស់អ្នក ។ មនុស្សភាគច្រើននៅតែស្វែងរកតែសារធាតុរ៉ែដែលដាច់ៗពីគ្នា ប៉ុន្តែវានឹងផ្ដល់ឲ្យអ្នកតែសារធាតុរ៉ែខ្លះៗប៉ុណ្ណោះ ។ ទោះជាយ៉ាងណាក៏ដោយ ពេលដែលអ្នកនិយាយពីផ្កាថ្មសមុទ្រ គឺអ្នកកំពុងនិយាយពីរ៉ែទាំង 74 មុខ ដែលរួមមានទាំងម៉ាក្រូ និង មីក្រូ ហើយបើទោះជាតិរ៉ែតិចតួចនោះរាងកាយអ្នកត្រូវការ អ្នកក៏នៅតែមិនប្រាកដថាតួនាទីសំខាន់ៗរបស់ពួកសម្រាប់រាងកាយជាអ្វីដដែល ។ គួររំលឹកឡើងវិញថា យើងបានដឹងហើយ ពេទ្យវះកាត់ឆ្អឹងចេះប្រើប្រាស់ផ្កាថ្មរឹងដើម្បីប្ដូរជាមួយឆ្អឹង ព្រោះករណីដែលទទួលយកមិនបានស្ទើរតែស្មើសូន្យ រីឯអត្រាបរិមាណសារធាតុរ៉ែវិញស្ទើរតែស៊ីគ្នាឥតខ្ចោះជាមួយរាងកាយមនុស្ស ។
មានហេតុផលសំខាន់ៗ បួន ដែលរ៉ែផ្កាថ្មមានកម្រិតងាយស្រូបយកយ៉ាងខ្ពស់ ៖
វិសាលគមពេញលេញ ៖ គ្រប់សារធាតុរ៉ែទាំងអស់ត្រូវការរ៉ែដទៃទៀតដើម្បីឲ្យការធ្វើការរបស់វានីមួយៗមានប្រសិទ្ធភាព ។ ហើយពួករ៉ែដែលជួយគាំទ្រវិញនោះ ក៏ត្រូវរ៉ែផ្សេងៗទៀតទ្រទ្រង់ដូចគ្នា ។ ដូច្នេះហើយ សារធាតុរ៉ែទាំងឡាយធ្វើការបានប្រសើរបំផុតក្នុងលក្ខណៈសាំញ៉ាំ ដែលដូចគ្នានិងផ្កាថ្មដែរ សារធាតុរ៉ែទាំងអស់សុទ្ធមានវត្តមានហើយស្ថិតក្នុងតុល្យភាពពីធម្មជាតិ ។
ដ្យាក្រាមរង្វង់នៃសារធាតុរ៉ែខាងក្រោមបង្ហាញអំពីរ៉ែមួយចំនួនមានទំនាក់ទំនងគ្នាយ៉ាងណា ។ អ្នកសាកស្រមៃមើលថា តើវាមានភាពស្មុគស្មាញយ៉ាងណាវិញ បើត្រូវបង្ហាញរ៉ែទាំង 74 ប្រភេទមកទាំងអស់នោះ ។

The mineral wheel diagram shows how some of the
minerals are related and need each other. Imagine the
complexity of the diagram if all 74 of the coral minerals
were shown.
សរីរាង្គ និង ទម្រង់ងាយ ៖ រ៉ែផ្កាថ្មមានលក្ខណៈសរីរាង្គ ព្រោះសត្វបានកិនរំលាយវាពីពេលមុន ។ វាមានការលំបាកសម្រាប់មនុស្សយើងធ្វើការកិនរំលាយសារធាតុរ៉ែមិនមែនសរីរាង្គ (វាស្រដៀងនឹងការដែលយើងញ៉ាំដុំថ្មតូចៗដែរ) ។ ដោយសាររ៉ែផ្កាថ្មត្រូវបានកិនរំលាយដោយពួកសត្វផ្កាថ្ម វាមានសភាពរួចរាល់សម្រាប់ការស្រូបយកដោយរាងកាយមនុស្ស ។
សត្វផ្កាថ្ម (Coral Polyp)

សភាពអ៊ីយ៉ុង ៖ រ៉ែផ្កាថ្មមានសមត្ថភាពពីធម្មជាតិក្នុងការក្លាយទៅជាអ៊ីយ៉ុងនៅ ពេលដែលប៉ះជាមួយសំណើម ។ ពេលដែលរ៉ែផ្កាថ្មត្រូវបានដាក់លាយជាល្បាយ រ៉ែទាំងនោះនឹងប្រែទៅជាសភាពអ៊ីយ៉ុង ។ សភាពអ៊ីយ៉ុងមានន័យថា ធាតុទាំងនេះចាប់យក ឬ ផ្ដាច់ចេញនូវអេឡិចត្រុង ដែលបង្កើតបានជាបន្ទុកវិជ្ជមាន និង បន្ទុកអវិជ្ជមាន ។ និយាយដោយងាយ ពួកវាពោរពេញដោយថាមពល និង ស្វាហាប់ ហើយពួកវាងាយនឹងជ្រាតឆ្លងកាត់ភ្នាសកោសិកា ។ ការប្រែប្រួលនៃបន្ទុកនេះបង្កើននូវកម្លាំងទំនាញរវាងសារធាតុរ៉ែ ទាំងអស់ ជាមួយនឹងសរសៃប្រសាទសម្រាប់ទទួលដែលមានបន្ទុកផ្ទុយគ្នា ។
ភាព ស៊ីសង្វាក់ ៖ ផ្កាថ្មមានភាពស៊ីសង្វាក់គ្នាពីធម្មជាតិជាមួយនឹងរាងកាយមនុស្ស ។ រឿងនេះត្រូវបានឃើញជាក់ស្ដែងដោយវិធីវេជ្ជសាស្ត្រ ក្នុងការដែលគេប្រើប្រាស់ផ្កាថ្មដើម្បីប៉ះឆ្អឹងរបស់មនុស្ស ។
















